ក្រុមជម្រើសជាតិហែលទឹកកម្ពុជាបានមកធ្វើការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ។ គួបញ្ជាក់ផងដែរថា មជ្ឍមណ្ឌលហែលទឹកនេះ គឺជាទីលានដែលមានកម្រិតស្តង់ដាអន្តរជាតិ ដែលទទួលស្គាល់ពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ។