Khmer Shopping online in Cambodia

ពហុកីឡដ្ឋានជាតិមរតកតេជោ

Morodok Techo National Stadium
NOCC
75 បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាបាញ់កាំភ្លើងកម្រិតបឋម General News បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាបាញ់កាំភ្លើងកម្រិតបឋម khmer in phnom penh cambodia

ភ្នំពេញ៖  នាព្រឹកថ្ងៃទី១ ខែតុលាដោយប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និង កីឡាសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបឋមដែលមានសិក្ខាកាមចូលរួមចំនួន៣១នាក់ ក្នុងនោះមាន១០នាក់ជានារី ។តាមការគ្រោងទុកវគ្គនេះនឹងបញ្ចប់នៅថ្ងៃទី៦តុលា ។

       លោកគុជ វណ្ណៈដែលជាអគ្គលេខាធិការរងរបស់ស​ហព័ន្ធ បានឲ្យដឹងថា សិក្ខាកាម

ដែលចូលរួមរៀន វគ្គគ្រូបឋម នេះមានមកពី ក្លិបកងទ័ពពិសេសឆ័ត្រយោង ៩១១-អង្គភាពប្រឆាំងអំពើរភេរវកម្ម- ក្លិបអង្គភាពការពារទ័ពអាកាស និង ក្លិបPPSC ។

      វគ្គនេះគឺជាវគ្គដំបូងមួយ ដែលឧទ្ទេសនាមដោយលោកគ្រូ ជនជាតិអាល្លឺម៉ង់ គឺលោកThomas Bavet ។​ បើតាមការឲ្យដឹងនោះថាវគ្គនេះនឹងសិក្សាលម្អិតទៅលើទ្រឹស្ដី ដែល ស្វែងយល់អំពីច្បាប់ប្រកួត តួនាទីគ្រូបង្វឹក តួនាទីគ្រូមុន និង ក្រោយពេលប្រកួត ព្រមទាំងអនុវត្តន៍កាយវិការជាមួយកាំភ្លើងគ្មានគ្រាប់ ។

       លោក ម៉ិល កាដូ អគ្គនាយករងកីឡា ដែលធ្វើជាអធិបតីនៅក្នុងពិធីប្រកាសបើកការវគ្គសិក្សានោះបានប្រាប់ទៅសិក្ខាកាមថាគ្រូបង្វឹករូបនេះមានប្រវត្តិ ជាមួយកីឡាបាញ់កាំភ្លើងនេះមិនតិចជាង៤០ឆ្នាំនោះទេ ។  លោកម៉ិល កាដូ ​ក៏បានអះអាងទៀតថារូបលោកផ្ទាល់ធ្លាប់ធ្វើការជាមួយ គ្រូជនជាតិអាល្លឺម៉ង់រូបនេះមិនតិចជាង២៥ឆ្នាំនោះទេ ។

        លោកអគ្គនាយករងកីឡា បន្តថា កីឡាបាញ់កាំភ្លើងត្រូវតែមានវិន័យខ្ពស់កាំភ្លើងគឺងាយ រហ័ស និងលឿនហេតុនេះកីឡាករត្រូវតែប្រុងប្រយ័ត្ន ។ កាំភ្លើងទោះបីដាក់ចោលក៏ដោយក៏មិនត្រូវដើរពីមុខវាដែរ កាណុងកាំភ្លើងត្រូវតែបែរឆ្ពោះទៅផ្ទាំងស៊ីបមិនតម្រង់មករកមនុស្សនោះទេ ។

        សូមបញ្ជាក់ថានៅក្នុងពិធីបើកវគ្គនោះក្រៅពី លោកម៉ិល កាដូ មានលោកចាង យុងហ្វេង ដែលជាអគ្គលេខាធិការ របស់សហព័ន្ធ និងលោកបឹង គឹមតោ ប្រធានស្ដីទីនាយកដ្ឋានអប់រំកាយ និង កីឡា ។Rosa

បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាបាញ់កាំភ្លើងកម្រិតបឋម

General News
Quantity :
បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាបាញ់កាំភ្លើងកម្រិតបឋម Related posts
Related posts
ឆ្ពោះទៅSEA Games ទី២៩
ពិធីបិទការប្រកួតកីឡាឧត្តមសិក្សា
ក្រុមជម្រើសជាតិហែលទឹកកម្ពុជា
ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ
Your current viewed
by