Khmer Shopping online in Cambodia

ពហុកីឡដ្ឋានជាតិមរតកតេជោ

Morodok Techo National Stadium
NOCC
74 លទ្ធផលប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្ General News លទ្ធផលប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្ khmer in phnom penh cambodia

ភ្នំពេញ: ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធ លើកទី៤ ដែលចាប់ផ្ដើមពី ថ្ងៃទី២៩ មកនោះបានបញ្ចប់នៅថ្ងៃទី៣០កញ្ញា។ព្រឹត្តិការណ៍នេះមានក្លិប-សមាគមចំនួន១៥ ចូលរួមដែលក្នុងនោះមានអត្តពលឹក សរុបចំនួន ១២២នាក់ ដែលក្នុងនោះមាន២៤រូបជាកីឡាការិនី ។

       វិញ្ញាសាដែលដាក់ឲ្យប្រកួត មានចំនួន៥ គឺវិញ្ញាសាវាយគូបុរស ដែលកើតពីឆ្នាំ១៩៦៨ឡើងទៅ ។ វិញ្ញាសាវាយគូបុរស ដែលកើតពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៨។ វិញ្ញាសាវាយគូនារីមិនគិតអាយុ។ វិញ្ញាសាវាយគូបុរស អាយុ១៨ឆ្នាំ ឡើងនិង វិញ្ញាសាវាយគូបុរសអាយុ១៧ឆ្នាំ

ចុះ ។

        នៅក្នុងការប្រកួតនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្ដើមបាន មេដាយមាសចំនួន​ ២គ្រឿងលើ វិញ្ញាសាវាយគូនារី មិនគិតអាយុដែលមានកីឡាការិនី កែវ ពេជ្រឆរស្មី និង កីឡាការិនី ឈួន ឆ័យរី ។ មេដាយមាសមួយគ្រឿងទៀតបានលើវិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំឡើងដែលមានកីឡាករ សៀង គឹមហុង និង កីឡាករ ចេង ភារុំ ។សមាគមវាយសីខេត្តមណ្ឌលគីរីដណ្ដើមបានមេដាយមាស២គ្រឿង លើវិញ្ញាសាវាយគូបុរសកើតឆ្នាំ១៩៦៨ឡើងដែលមានកីឡាករ វង្ស ឡុងសមិទ្ធ និង កីឡាករ ហែម មានិត ។ មេដាយមាសមួយគ្រឿងទៀតបានលើវិញ្ញាសាវាយគូបុរសដែលកើតឆ្នាំ១៩៦៩ ដល់១៩៧៨ ដែលមានកីឡាករ ហ៊ីន ពិណ្ណារិទ្ធ និង គង់ស៊ីម៉ន ។សមាគមវាយសីខេត្តព្រះសីហនុក៏ដណ្ដើមបានមេដាយមាសមួយគ្រឿងដែរលើវិញ្ញាសាវាយគូបុរសអាយុ១៧ឆ្នាំចុះដែលមានកីឡាករ សុខ រីករាយ និង កីឡាករ ម៉ែន សារ័ត្ន ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភី ។លោកលី កុសលបានអះអាងថាលោកនឹងបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពកីឡាវាយសីរបស់កម្ពុជា ។

ពេលនេះការប្រកួតដណ្ដើមពានរង្វាន់ប្រធានសហប័ន្ធបានក្លាយជាការប្រកួតប្រចាំឆ្នាំដ៏ធំមួយរបស់សហព័ន្ធទៅហើយ ។Rosa

លទ្ធផលប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្

General News
Quantity :
លទ្ធផលប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្ Related posts
Related posts
កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ
ពិធីបើកការដ្ឋានសាងសង់ ដំណាក់កាលទី១​ 12/04/2013
អបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យនៃពិធីសម្ភោធ វិមានអនុស្សាវរីយ៍ ឈ្នះ! ឈ្នះ!
ក្រុមជម្រើសជាតិហែលទឹកកម្ពុជា
Your current viewed
by