Khmer Shopping online in Cambodia

ពហុកីឡដ្ឋានជាតិមរតកតេជោ

Morodok Techo National Stadium
NOCC
71 ពិធីបិទការប្រកួតកីឡាឧត្តមសិក្សា General News ពិធីបិទការប្រកួតកីឡាឧត្តមសិក្សា khmer in phnom penh cambodia

 ភ្នំពេញ:ការប្រកួតកីឡាឧត្តមសិក្សា និង មធ្យមសិក្សាឯកទេសឆ្នាំ២០១៨ដែលចាប់ផ្ដើម​ការប្រកួតតាំងពីថ្ងៃទី១៩មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៧កញ្ញា ។

        លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមក្នុងពិធីបិទ និងបំពាក់មេដាយដល់ជ័យលាភី។ កីឡាចំនួន៦ប្រភេទដែលដាក់ឲ្យប្រកួតនោះមានបាល់ទាត់បុរស បាល់ទះបុរស បាល់បោះបុរស-នារី អត្តពលកម្ម ប៉េតង់និង វាយកូនឃ្លីលើតុ។

  ​      មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា ឯកទេសចំនួន២២ដែលមានអត្តពលិកចំនួន៦៨១នាក់ក្នុងនោះកីឡាការិនីចំនួន៩៤នាក់មកចូលរួមប្រកួត ។ការប្រកួតឆ្នាំនេះសាកលវិទ្យាល័យអាស៊ីអឺរុប បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយដណ្ដើមបានមេដាយសរុបចំនួន២៥គ្រឿងក្នុងនោះមេដាយមាស១៦គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធចំនួន៣គ្រឿង ។

        វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាស្ថិតនៅលំដាប់លេខ ២ដោយដណ្ដើមបានមេដាយសរុបចំនួន១៨គ្រឿងគឺមេដាយមាសចំនួន៣គ្រឿង ប្រាក់៨គ្រឿង និង សំរិទ្ធចំនួន៧គ្រឿង ។វិទ្យាស្ថាន Cam Ed Busness Schoolស្ថិតក្នុងលំដាប់ទី៣ដោយដណ្ដើមបានមេដាយសរុបចំនួន១០គ្រឿងគឺមេដាយមាសចំនួន២គ្រឿង ប្រាក់ចំនួន២គ្រឿង និង សំរិទ្ធចំនួន៦គ្រឿង ។

        ចំពោះវិទ្យាស្ថាននានា និងគ្រឹះស្ថានឧត្តមសិក្សានានា ដែលដណ្ដើមបានមេដាយមាសមួយគ្រឿងៗនោះមានវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង សាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ។Rosa

ពិធីបិទការប្រកួតកីឡាឧត្តមសិក្សា

General News
Quantity :
ពិធីបិទការប្រកួតកីឡាឧត្តមសិក្សា Related posts
Related posts
ក្រុមកីឡាប៉េតងកម្ពុជា
ប្រកួតតេក្វាន់ដូដណ្ដើមពានរង្វាន់
សូមអញ្ជើញចុះឈ្មោះ រត់ពាក់កណ្ដាលម៉ារ៉ាតុង
សកម្មភាពប្រកួតសហព័ន្ធកីឡាចំបាប់
Your current viewed
by