Khmer Shopping online in Cambodia

ពហុកីឡដ្ឋានជាតិមរតកតេជោ

Morodok Techo National Stadium
NOCC
15 សូមអញ្ជើញចុះឈ្មោះ រត់ពាក់កណ្ដាលម៉ារ៉ាតុង General News សូមអញ្ជើញចុះឈ្មោះ រត់ពាក់កណ្ដាលម៉ារ៉ាតុង khmer in phnom penh cambodia

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មារធិការជាតិអូឡាំពិកកម្ពុជាបានអំពាវនាវដល់អត្តពលិក រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅរាជធានីភ្នាពេញនាថ្ងៃទី១៨មិថុនាខាងមុខនេះសូមរួសរាន់មកចុះឈ្មោះនៅមុខព្រះបរម រាជវាំងចាប់ពីពេលនេះតទៅ ។ ឯឧត្តមវ៉ាត់ ចំរើនអំពាវនាវបែបនេះនាព្រឹកថ្ងៃទី១១មិថុនានៅមុខព្រះបរមរាជវាំងតែម្ដង ។ មកទល់ពេលនេះ មានជនបរទេសដែលបានចុះឈ្មោះចូលរួមរត់នោះមានចំនួនជាង៥០០នាក់ហើយដែលមកពីប្រទេសចំនួន៣១ ដែល ក្នុងនោះគេកត់សំគាល់ឃើញថាជនបរទេសភាគច្រើនមកពីអឺរុប ។ សម្រាប់អ្នករត់ជនជាតិកម្ពុជាមានប្រមាណ ២.៩០០នាក់ហើយ ។គេជឿថាចំនួនអ្នករត់នឹងកើនដល់៥.០០០នាក់ជាមិនខាន ។ ការចុះឈ្មោះនេះនឹងបញ្ចប់នៅថ្ងៃទី១៥មិថុនាហើយនៅថ្ងៃទី១៦ និងទី១៧ នឹរៀបចំចែកសម្លៀកបំពាក់ និង លេខសម្រាប់ពាក់រត់ ។ហេតុនេះអ្នកដែលចង់ចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះសូមអញ្ជើញចុះឈ្មោះឲ្យបានទាន់ពេល។ នេះជាឆ្នាំទី៧ហើយដេលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដើម្បីងបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចព្រះ មហាក្សត្រីនរោត្តមមិនីនាថព្រះវរមាតាជាតិខ្មែរ រត់ដើម្បីទីក្រុងស្អាត និង បៃតង រត់ដើម្បីសប្បុរសធម៌ ដើម្បីរក ថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និង រត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ។ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញពីមហិច្ឆតារធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអ្នតរជាតិនេះ កាលជាព្រឹត្តិការណ៍ម៉ារ៉ាតុងដែលតម្រូវឲ្យរត់ចម្ងាយ៤២,១៩៥គីឡូម៉ែត្រនាឆ្នាំក្រោយ ។រត់ម៉ារ៉ាតុងនឹងកាន់តែទាក់ ទាញអ្នករត់ល្បីៗលើពិភពលោកថែមទៀត ។អ្នករត់ខ្លាំងៗលើពិភពលោកគេចង់រត់ចម្ងាយ៤២គីឡូម៉ែត្រជាងរត់ ២១គីឡូម៉ែត្រ ។ គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះក្រៅពីរត់២១គីឡូម៉ែត្រ គឺនៅមានរត់ចម្ងាយ១០គីឡូម៉ែត្រ និង រត់ចម្ងាយ ៣ គីឡូម៉ែត្រជាលក្ខណៈគ្រួសារទៀតផង ។

សូមអញ្ជើញចុះឈ្មោះ រត់ពាក់កណ្ដាលម៉ារ៉ាតុង

General News
Quantity :
សូមអញ្ជើញចុះឈ្មោះ រត់ពាក់កណ្ដាលម៉ារ៉ាតុង Related posts
Related posts
សហព័ន្ធកីឡារាំកម្ពុជា បានចូលរួមប្រកួត កីឡារាំ WDSF Tai Pei Open DanceSport
ការប្រកួត King’s Cup World Sepaktakaw Championship
ពិធីបិទការប្រកួតកីឡាឧត្តមសិក្សា
សកម្មភាពប្រកួតសហព័ន្ធកីឡាចំបាប់
Your current viewed
by