Khmer Shopping online in Cambodia

ពហុកីឡដ្ឋានជាតិមរតកតេជោ

Morodok Techo National Stadium
NOCC
11 AFC U23៖ កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០ General News AFC U23៖ កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០ khmer in phnom penh cambodia

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​របស់​កម្ពុជា បានបញ្ចប់​យុទ្ធនា​ការប្រកួត​ជម្រុះ​ពូ​ល J នៃ​ពានរង្វាន់ AFC U23 Championship ជាមួយនឹង​ជ័យជម្នះ ១-0 លើ​ហ្វីលីពីន តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ សុក សំណាង នៅ​វគ្គ​ទី​ពីរ​។ ជោគជ័យ​នេះ ជា​កាដូ​ដ៏​រីករាយ​សម្រាប់​ក្រុម​អ្នកគាំទ្រ បន្ទាប់ពី​កៅអី​ទៅកាន់​វគ្គ​បន្តបាន​បាត់បង់ ក្រោយ​ចិន​ឈ្នះ​ជប៉ុន ២-១ នា​ការប្រកួត​គូ​ដំបូង​។​ សម្រាប់​ការប្រកួត​ចុងក្រោយ​នេះ គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino បាន​ផ្លាស់ប្តូរ​ជម្រើស​ដំបូង​ចំនួន​៥​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ជម្រើស​នា​ជំនួប​ជាមួយ​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​។ សំអឿន ពិដោរ​, សឿត បារាំង​, ស៊ិន កក្កដា និង​សុក សំណាង មានឱកាស​បង្ហាញខ្លួន​ក្នុង​ជម្រើស​ដំបូង ខណៈ ប្រាក់ ធី​វ៉ា លេង​ក្នុង​ទីតាំង​ចាស់​របស់ខ្លួន​វិញ​ជំនួស សារី ម៉ាត់​ណូ​រ៉ូ​ទីន​។​ U23 កម្ពុជា បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ហ្វីលីពីន ប៉ុន្តែ​ពួកគេ​មិនអាច​រក​គ្រាប់​បញ្ចូល​ទី​បានឡើយ​នៅក្នុង​វគ្គ​ទីមួយ​។ អ្នកចាំទី​ហ្វីលីពីន Ray Joseph Joyel ដែល​បានធ្វើ​ឲ្យ សុក សំណាង ដួល​ក្នុង​តំបន់​គ្រោះ​នៅ​នាទី​២៩ បាន​លុបលាង​កំហុស​របស់ខ្លួន តាមរយៈ​ការរារាំង ការ​ស៊ុត​ប៉េ​ណា​ល់​ទី​របស់ ច្រឹង ពលរដ្ឋ​។ ក្រោយ​បាល់​ផ្លាត​ចេញពី​ដៃ Joyel ពលរដ្ឋ​បាន​ទាត់​ខុស​គោលដៅ​បន្ថែមទៀត​។​ ​នៅ​វគ្គ​ទី​ពីរ លោក Leonardo បាន​ផ្លាស់ប្តូរ​កីឡាករ​២​រូប ដោយ ស៊ុន វ៉ាន់​ដេ​ត ជំនួស អ៊ិន សូ​ដា​វីដ រីឯ ស៊ិន កក្កដា ត្រូវបាន​ជំនួស​ដោយ ជួន ចាន់​ចាវ ។ ការប្រកួត​ដំណើរការបាន​ជិត​១​ម៉ោង សុក សំណាង បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​កម្ពុជា និង​គ្រាប់​ដំបូង​បំផុត​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។ U23 ចិន បានបង្ហាញ​ពី​មោទកភាព​របស់ខ្លួន​ក្នុងនាម​ជា​ក្រុម​លេខ​១​ក្នុង​ពូ​ល J បើទោះបីជា​ពួកគេ​មាន​កៅអី​រួចជាស្រេច​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ជុំ​ចុងក្រោយ​ហើយក៏​ដោយ​។ ចិន​មាន​៧​ពិន្ទុ​ពី​ការប្រកួត​៣​លើក ខណៈ​ជប៉ុន​ស្ថិតនៅ​លេខ​២ ដោយ​រង់​ចាំមើល​លទ្ធផល​នៃ​៩​ពូ​ល​ផ្សេងទៀត​។​ U23 កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដោយមាន​៤​ពិន្ទុ ដោយ​ស្មើ​ចិន ០-០ ចាញ់​ជប៉ុន ២-០ និង​ឈ្នះ ហ្វីលីពីន ១-០ នៅ​ថ្ងៃអាទិត្យ​នេះ រីឯ​ហ្វីលីពីន ចាញ់​ទាំង​៣​ប្រកួត​។ U23 កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន​ន៍ (​អ្នកចាំទី​), សឿ​យ វិសាល (​ប្រធាន​ក្រុម​) ឆុំ ពិសា​, សំអឿន ពិដោរ​, សឿត បារាំង​, ហូ​យ ផល្លី​ន (​ឆេង ម៉េង ៨១), ច្រឹង ពលរដ្ឋ​, ស៊ិន កក្កដា (​ជួន ចាន់​ចាវ ៤៦), សុក សំណាង​, អ៊ិន សូ​ដា​វីដ (​ស៊ុន វ៉ាន់​ដេ​ត ៤៦), ប្រាក់ ធី​វ៉ា​៕

AFC U23៖ កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០

General News
Quantity :
AFC U23៖ កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០ Related posts
Related posts
ពិធីបិទការប្រកួតកីឡាឧត្តមសិក្សា
ក្រុមជម្រើសជាតិហែលទឹកកម្ពុជា
លទ្ធផលប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្
ប្រកួតតេក្វាន់ដូដណ្ដើមពានរង្វាន់
Your current viewed
by